ពិធីដាំដើមឈើអនុស្សាវរីយ៍ នៅសួនទេសចរណ៍បឹងកាយ៉ាក់
December 13, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ខេត្តកោះកុង បានរៀបចំពិធីដាំដើមឈើអនុស្សាវរីយ៍ នៅសួនទេសចរណ៍បឹងកាយ៉ាក់ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករទេសចរណ៍ សិស្សានុសិស្ស និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ការរៀបចំពិធីដាំដើមឈើនេះគឺដើម្បីអបអរសាទរ ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ (ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង) និងដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងការថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ ពិសេសព្រៃកោងកាង អោយស្ថិតនៅគង់វង្ស សំដៅផ្តល់ផលប្រយោជន៍ដល់វិស័យទេសចរណ៍ បរិស្ថាន និងសេដ្ឋកិច្ចនៅតំបន់ឆ្នេរ ខេត្តកោះកុង៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ