រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំស្តីពីការពិនិត្យ ផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១
December 13, 2018 អ្នកទស្សនា :

     នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១​៨ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របស​ម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១ ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើ​ញចូលរួមពីសំណាក់ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក ព្រមទាំងលោក លោកស្រី ដែលជាតំណាងអង្គការសង្គមស៊ីវិលនានាក្នុងខេត្ត ។

     មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាកិច្ចប្រជុំនៅថ្ងៃនេះ គឺជាការអនុវត្តរបបនៃកិច្ចប្រជុំយ៉ាងទៀតទាត់ ស្របតាមការណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលតម្រូវឲ្យគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ត្រូវជួបប្រជុំ យ៉ាងតិច ២ខែម្ដង ដើម្បីតាមដាន ត្រួតពិនិត្យការអនុវត្តគម្រោងនានា ជាពិសេសលើដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ក្រោយពីដំណើរការរៀបចំសិក្ខាសាលាសមាហរ​ណកម្ម នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលបានបញ្ចប់ ហើយឯកឧត្ដម ក៏បានសម្ដែងនូវការអរគុណ និង​កោតសរសើរ ចំពោះគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងចូលរួមយ៉ាងផុល​ផុសក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត នៅថ្នាក់ស្រុក នាពេលកន្លងមក ដោយប្រមូលបាននូវការគាំទ្រគម្រោង និងធាតុចូលសំខាន់ៗសម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០១៩-២០២១ ហើយនឹងត្រូវលើកយកមកពិនិត្យ ពិភាក្សាចុងក្រោយនាពេលនេះ មុននឹងដាក់ឆ្លងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តនាពេលខាងមុខ។

     ជាចុងបញ្ចប់ ដោយមើលឃើញថាលទ្ធផលនៃសមាហរណកម្ម បង្ហាញថាគម្រោងមិនទាន់មានការសន្យាគាំទ្រនៅតែមានចំនួនមួយច្រើននៅឡើយ ឯកឧត្ដមអភិបាលខេត្ត ក៏បានសំណូមពរឲ្យសមាជិក សមាជិកានៃកិច្ចប្រជុំទាំងមូល ជាពិសេសមន្ទីរវិស័យ និងអង្គការពាក់ព័ន្ធ ជួយពិនិត្យពី​គម្រោងរបស់ខ្លួនឡើងវិញ ធ្វើការបំពេញបន្ថែម និងគាំទ្រគម្រោងដែលបានលើកឡើងធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគមានការសន្យាគាំទ្រមានការកើនឡើង និងគម្រោងមិនទាន់មានការសន្យាគាំទ្រមានការថយចុះ ព្រមទាំងចូលរួមពិនិត្យ ផ្ដល់យោបល់ និងកែសម្រួលលើសេចក្ដីព្រាងកម្មវិធីវិយោគ​បីឆ្នាំរំកិល ២០១៩-២០២១ របស់រដ្ឋបាលខេត្ត កាន់តែមានភាពសុក្រឹត្យ មានលក្ខណៈគ្រប់ជ្រុងជ្រោ​យ និងធានានូវភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នារវាងគ្រប់អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិ​បាលកម្ពុជា ផែនការអភិវឌ្ឍន៍ខេត្តប្រាំឆ្នាំ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យ រួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន ឈានទៅកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស៕ សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ