អាជ្ញាធរខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាស្តីពី កិច្ចពិគ្រោះយោបល់ទីផ្សារផលិតផលកសិកម្ម រវាង​សហគមន៍​កសិកម្ម និងដៃគូពាណិជ្ជកម្ម
December 12, 2018 អ្នកទស្សនា :

     ព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជា​អធិបតីក្នុងពិធី​បើកសិក្ខាសាលាស្តីពី កិច្ចពិគ្រោះយោបល់ទីផ្សារផលិតផលកសិកម្ម រវាងសហគមន៍កសិកម្ម និងដៃគូពាណិជ្ជកម្ម នៅសាលាប្រជុំសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពី វិស័យឯកជន ព្រមទាំង តំណាងសហគមន៍កសិកម្ម នៅក្នុងស្រុកគោលដៅទាំង៤របស់គម្រោងផងដែរ ។

    ឯកឧត្តម ងួន រតន: មានប្រសាសន៍នៅក្នុងអង្គសិក្ខាសាលាថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និង​រដ្ឋបាលខេត្ត សូមធ្វើការគាំទ្រទាំងស្រុងដែលបានធ្វើកម្មវិធីនេះ​ឡើងដើម្បីឲ្យមន្ទីរ​ជំនាញនានា​ពិភាក្សាពិគ្រោះយោបល់ជាមួយប្រធានសហគមន៍កសិកម្មដែលមកពីមូលដ្ឋាននៅតាមស្រុកគោលដៅក្នុងខេត្ត។ ឯកឧត្តមបានបន្តថា សិក្ខាសាលានេះបានធ្វើឡើងដើម្បីជជែក​គ្នារវាងតំណាង​សហគមន៍​​កសិកម្មជាមួយនិងមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធ ផ្លាស់ប្តូរយោបល់គ្នា រកគន្លឹះ ធ្វើយ៉ាង​ណាដើម្បីទទួលជោគជ័យ និងការផលិតស្រូវឲ្យបានច្រើន ដោយសហការជាមួយ​ដៃគូពាណិជ្ជ​កម្មជម្រុញការនាំចេញអង្ករតាមរយ:ក្រុមហ៊ុននានា ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសេដ្ឋកិច្ចជាតិយើងផងដែរ។ សូមបញ្ជាក់ថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះមាន៖ -ការតភ្ជាប់ទំនាក់ទំនងរវាងអ្នកវិនិយោគទុន និងកសិករ ផលិតករ អ្នកកែឆ្នៃ ក្នុងក្របខ័ណ្ឌនៃផលិតកម្ម ដើម្បីជានដល់កកិច្ចសន្យា -ពង្រឹង ជំរុញ និងលើកទឹកចិត្តដល់ការបង្កើតសហគម សហគមន៍កសិកម្ម ឬអង្គការកសិករនានា ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ផលិតកម្មកសិកម្ម -លើកកម្ពស់ស្តង់ដារ ចំណាត់ថ្នាក់ និងគុណភាពផលិតផលកសិកម្ម ឲ្យសមស្របតាមតម្រូវការទីផ្សារ -ពង្រឹងភាពជឿទុកចិត្តគ្នា រវាងអ្នកផលិត និងអ្នកទិញ ដោយឈរលើគោលការណ៍ស្មើភាពគ្នា -ការបង្ហាញភាពច្បាស់លាស់អំពីតម្លៃ ការប្រមូលទិញ និងការផ្គត់ផ្គង់ផលិតផលកសិកម្មតាមបរិមាណ និងគុណភាព៕គឹមអាន ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ