អាជ្ញាធរខេត្តសៀមរាប​ បន្តពង្រីកហេដ្ឋារចនាសម្ព័ន​ ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និង ជួយសម្រួលការកកស្ទះចរាចរណ៍ដឹកជញ្ជូន
December 12, 2018 អ្នកទស្សនា :

     លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប​ មានប្រសាសន៍ថា​ ខេត្តសៀមរាប បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ តាមរយៈការកសាង កែលម្អរ នូវហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែក ដើមី្បបំពេញសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ហើយក៏ជាគោលដៅរបស់ភ្ញៀវទេស​ចរណ៍នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត។ លោកមានប្រសាសន៍ដូចនេះ​ ក្នុងពិធីបញ្ចុះបឋ​មសិលាសាងសង់ស្ពានឆ្លងកាត់ស្ទឹងសៀមរាកាលពីថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ។

     លោក ពិន ប្រាកដ ក៏បានគូសបញ្ជាក់ថា ស្ពានថ្មមួយនេះ ក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័នរូបវ័ន្តរបស់ខេត្ត ក្នុងស្ថានភាពបច្ចុប្បន្ន សេដ្ឋកិច្ច មនុស្ស និង ការកើនឡើងចរាចរណ៍យ៉ាងគំហុក ព្រមទាំងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និង ជួយសម្រួលការកកស្ទះចរាចរណ៍ដឹកជញ្ជូន ព្រមទាំងលើកនូវសោភណ្ឌភាពដងស្ទឹងប្រវត្តិសាស្ត្រឲ្យស្រស់ត្រកាលទៀតផង ។

     លោកក៏បានលើកឡើងផងដែរ អំពីសមិទ្ធិផលស្ពានថ្មនេះ គឺកើតឡើងក្រោមដំបូលសន្តិភាព នៃ​គោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជា មានភាពស្មើមុខស្មើមាត់នៅក្នុងតំបន់ ក៏ដូចនៅលើពិភពលោក និង បានធ្វើឲ្យការអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើន៕គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ