រដ្ឋបាលខេត្តកោះកុង ចុះសំណេះសំណាល និងចែកសំលៀកបំពាក់ ដល់សិស្ស និងក្រុមយុវជនកាយរឹទ្ធិ ដើម្បីចូលរួមក្នុងពិធីបុណ្យសមុទ្រនាពេលខាងមុខ
December 11, 2018 អ្នកទស្សនា :

     ថ្ងៃអង្គារ ៤ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង និងលោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកសំលៀកបំពាក់ ជូនដល់សិស្សានុសិស្ស និងក្រុមយុវជនកាយរឹទ្ធិ វិទ្យាល័យកោះកុង ដើម្បីចូលរួមក្នុងពិធី​បុណ្យ​សមុទ្រ​​នាពេលខាងមុខ។ លោកជំទាវ បានចូលរួមអបអរសាទរ និងកោតសរសើរដល់​ប្អូនៗជា​ក្រុមយុវជនកាយរិទ្ធ ដែលបានទទួលឯកសណ្ធាននាពេលនេះ គឺប្អូនៗស្ម័គ្រចិត្តចូលរួម​សកម្មភាព​នានា ក្នុងសង្គម ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត និងសង្គមទាំងអស់ ពិសេសពិធីបុណ្យសមុទ្រ ដែលខេត្តរបស់យើងទទួលធ្វើជាម្ចាស់ផ្ទះ៕គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ