រដ្ឋបាលខេត្តស្វាយរៀង ចាត់វិធានការទៅលើករណីចាក់ដីរំលោភចូលដីព្រែកនៅជិតផ្សារប្រសូតិ
December 09, 2018 អ្នកទស្សនា :

     លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត កាលពីថ្ងៃថ្ងៃអាទិត្យ ២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០​១៨ បានធ្វើសន្និសីទសារព័ត៌មាន និងអនុវត្តវិធានការរបស់រដ្ឋបាលខេត្ត ជុំវិញករណីចាក់ដីរំលោភចូលដីព្រែកនៅជិតផ្សារប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

     ក្នុងជំនួបសន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកនាយកទីចាត់ការអន្តរវិស័យខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកអភិបាល អភិបាលរងស្រុក នាយករដ្ឋបា​លសាលាស្រុក លោកប្រធានការិយាល័យអន្តរវិស័យស្រុក លោកមេឃុំ និងអាជ្ញាធរពាក់ព័ន្ធ រួមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត ។

     មានប្រសាសន៍នៅក្នុងឱកាសនោះលោកអភិបាលរង បានលើកយកនូវចំណុចសំខាន់ៗមួយចំនួ​នពាក់ព័ន្ធនឹងការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើសេវាប្រជាពលរដ្ឋ ក៏ដូចជាការភិវឌ្ឍន៍នៅក្នុងមូលដ្ឋានជាដើម រួមទាំងការដោះស្រាយបញ្ហាផ្សេងៗ ដែលបានកើតឡើងក្នុងខេត្តស្វាយរៀង ជាក់ស្តែងករណីចាក់ដីរំលោភមកចូលព្រែក ហើយកំពុងត្រូវបានដោះស្រាយនៅថ្ងៃនោះ។ លោកអភិបាលរងក៏បានលើកយកនូវចំណុចសំខាន់ៗជាច្រើនទៀតជុំវិញការសាងសង់ផ្សារប្រសូ​តិថ្មីនេះ និងបានបកស្រាយយ៉ាងក្បោះក្បាយដល់អ្នកសាព័ត៌មាន និងមហាជនទូទៅបានជ្រាប។

     ឆ្លៀតក្នុងឱកាសនោះលោក ហែម ពិសិដ្ឋ ក៏បានបើកឱកាសឲ្យបងប្អូនអ្នកសារព័ត៌មានលើកយកនូវសំនួរ និងចម្ងល់ផ្សេងៗផងដែរ។ បន្ទាប់ពីធ្វើការបកស្រាយនូវបញ្ហាខាងលើជាមួយក្រុមសារព័ត៌​មាន លោកអភិបាលរង និងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត រួមទាំងអ្នកសារព័ត៌មានបានអញ្ជើ​ញចុះទៅដល់ទីកន្លែងចាក់ដីរំលោភចូលព្រែកនោះ ដើម្បីប្រើប្រាស់ គ្រឿងចក្រធ្វើការកាយដីដែលបានលួចចាក់លើសចូលព្រែកនោះចេញឲ្យដូចដើមឡើងវិញ។

     សូមជម្រាបថា កន្លងមក ក្រោយពីអាជ្ញាធរស្រុក ខេត្ត និងអាជ្ញាធរមូលដ្ឋានបានដឹងពីករណីនេះ គណៈកម្មការចម្រុះដោះស្រាយដីធ្លីបានចុះទៅហាមឃាត់ឲ្យបញ្ឈប់សកម្មភាព និងធ្វើការដោះស្រាយដោយឲ្យម្ចាស់ផ្សារដែលចាក់ដីលើសចូលព្រែកនោះកាយមកខាងលើ ឲ្យដូចដើមវិញ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ