អភិបាលខេត្តមណ្ឌលគិរី អញ្ជើញបើកហិបវិញ្ញាសារប្រឡង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
December 11, 2018 អ្នកទស្សនា :

     ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី ក្នុងការបើកហិបវិញ្ញាសារប្រឡង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌ​លគិរី ដែលប្រព្រឹត្តទៅនៅមណ្ឌលវិទ្យាល័យហ៊ុន សែន មណ្ឌលគិរី។

     ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងថា វិញ្ញាសារប្រឡងនេះ ត្រូវបានរៀបចំដោយគណៈកម្មការកណ្តាល នៃគណៈរៀបចំការប្រឡងរបស់ក្រសួងមហាផ្ទៃ និងដោយមានការចាត់តាំងពីមន្ត្រីនគរ​បាល ក្រសួងមហាផ្ទៃ បាននាំយកវិញ្ញសារមកប្រឡង។

     ឯកឧត្តម បន្ថែមថា វិញ្ញាសារប្រឡងនេះ ត្រូវបានចាក់សោរដាក់ក្នុងហិប និងបិទជិតពុំមានការរហែក ឫបែកធ្លាយទៅណានោះឡើយ ក្នុងនោះក៏ត្រូវបានបេក្ខជន បេក្ខនារី និងគណៈកម្មការប្រយោ​គចូលរួមជាសាក្សីផងដែរ។ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បេក្ខជន បេក្ខនារីទាំងអស់ ដែ​ល​ត្រូវប្រឡង គឺត្រូវអនុវត្តតាមនូវបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ មិនត្រូវពិភាក្សាគ្នា ឬលួចចម្លង ឬគូសសញ្ញាសំគាល់លើក្រដាសវិញ្ញាសារ និងមិនត្រូវយកឧបករណ៍អេឡិចត្រូនិចចូលក្នុងបន្ទប់ប្រឡងនោះឡើយ។

     យោងតាមការបញ្ជាក់របស់ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុ​ខា បានឲ្យដឹងថា ខេត្តមណ្ឌលគិរី មានបេក្ខជន បេក្ខនារីដែលដាក់ពាក្យប្រឡងក្របខ័ណ្ឌមន្រ្តីនគ​របាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន ២៥២នាក់ ស្រី៧៨នាក់ ក្នុងនោះអវត្តមាន០៦​នាក់ និងមានបន្ទប់ប្រឡងចំនួន១១បន្ទប់ និងមណ្ឌលប្រឡងចំនួន១។

     លោកឧត្តមសេនីយ៍ទោ បន្ថែ​មថា ក្នុងចំណោមបេក្ខជនទាំងអស់ចំនួន២៥២នាក់ គឺត្រូវជ្រើសរើសយកបេក្ខជន តែចំនួន​៦០នាក់ទេ ដើម្បីចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ហើយការប្រឡងប្រព្រឹត្តទៅពេញ១ព្រឹក លើវិញ្ញាសារចំនួនពីរ ទី១.កិច្ចការនគរបាល និងចំណេះដឹងទូទៅ៕ អែមមី

ប្រភពៈ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ