លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួមកិច្ចប្រជុំការងារត្រៀមរៀបចំបុណ្យសមុទ្រលើកទី៧ ជុំទី២
December 11, 2018 អ្នកទស្សនា :

     លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង កាលពីថ្ងៃចន្ទ ៣ កើត ខែមិ​គសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ បានអញ្ជើ​ញចូ​លរួមកិច្ចប្រជុំការងារត្រៀមរៀបចំបុណ្យសមុទ្រលើកទី៧ ជុំទី២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង។

     ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត ក៏បានសូមឱ្យក្រុមការងារថ្នាក់ខេត្ត ចូលរួមសហការ ជាប្រចាំ ជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ដើម្បីឱ្យការងារសម្រេចបានតាមការរំពឹងទុក ព្រោះពេលវេលា កាន់តែខិតជិតមកដល់ សូមឱ្យអ្នកពាក់ព័ន្ធទាំងអស់ពិនិត្យកិច្ចការដែលនៅសេសសល់ ត្រៀមទទួលភ្ញៀវជាតិ អន្តរជាតិ ដែលមកកំសាន្ត ក្នុងពិធីបុណ្យនាពេលខាងមុខ៕រតនា 

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ