លោកជំទាវ មិថុនា ភូថង នាំយកអំណោយសប្បុរសធម៌ ចែកជូនប្រជាពលរដ្ឋចំនួន ២០០ គ្រួសារ ក្នុងក្រុងខេមរភូមិន្ទ
December 07, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០​១​៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធី​ចែកអំណោយសប្បុរសធម៌ ជាគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយ របស់ក្រុមអតិថិជន រថយន្ត FORD ក្នុងឱកាសធ្វើដំណើរកំសាន្តមកកាន់ខេត្តកោះកុង ជូនប្រជាពលរដ្ឋចំនួន ២០០ គ្រួសារ ក្នុងសង្កាត់ទាំង ៣ នៃក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

     លោកជំទាវ បានថ្លែងអំណរគុណដល់អតិថិជនរថយន្ត FORD ដែលមានចិត្តសប្បុរស ចូលរួមផ្តល់អំណោយ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងខេមរភូមិន្ទ ទាំងនេះ គឺជាវប្បធម៍ចែករំលែក ជាទឹកចិត្តដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន៕រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ