អាជ្ញាធរខេត្តក្រចេះ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីដំណើរការរៀបចំធ្វើផែនទីប្រើប្រាស់ដីបច្ចុប្បន្នភាព និងធ្វើផែនការប្រើប្រាស់ដីឃុំ សង្កាត់
December 06, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ អាជ្ញាធរខេត្តក្រចេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីដំណើរការរៀបចំធ្វើផែនទីប្រើប្រាស់ដីបច្ចុប្បន្នភាព និងធ្វើផែនការប្រើប្រាស់ដីឃុំ សង្កាត់ ក្នុងខេត្តក្រចេះ ក្រោមអធិបតីឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នៅសាលមហោស្រពខេត្ត ដោយមានការចូលរួម ពីមន្រ្តីពាក់ព័ន្ធ អង្គការដៃគូរអភិឌ្ឍ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករផងដែរ។

     សិក្ខាសាលានេះរៀបចំក្នុងគោលបំណង : ស្វែងយល់អំពីទិសដៅ និងសារៈសំខាន់នៃការៀបចំផែនការប្រើប្រាស់ដីធ្លីថ្នាក់ឃុំ,​ ពង្រឹងការចូលរួមក្នុងការគ្រប់គ្រង ការពារធនធានធម្មជាតិប្រកបដោយនិរន្តភាពតាមរយៈផែនការប្រើប្រាស់ដី,​ ស្វែងយល់ពីសិទ្ធប្រើប្រាស់ធនធានធម្មជាតិដីធ្លីនាពេលបច្ចុប្បន្ន និងជួយរៀបចំតំបន់ប្រើប្រាស់ធនធានធម្មជាតិក្នុងន័យរក្សាសិទ្ធប្រើប្រាស់ប្រកបដោយនិរន្តភាព,​ ចូលរួមធ្វើការវិភាគនៃការប្រើប្រាស់ធនធានបច្ចុប្បន្ន និងជួយកំណត់នូវតម្រូវការផ្លាស់ប្តូរនៃការធ្វើអាជីវកម្មហួលកំណត់លើតំបន់ធនធានធម្មជាតិ,​ ពង្រឹងបន្ថែមនូវសមត្ថភាពគ្រប់គ្រង តួនាទី និងការទទួលខុសត្រូវរបស់ស្ថានប័នពាក់ព័ន្ធអំពីការប្រើប្រាស់ដីធ្លីលទ្ធផលរំពឹងទុក,​ អ្នកចូលរួមទាំងអស់នឹងបានស្វែងយល់អំពីដំណើរការនៃការរៀបចំផែនការប្រើប្រាស់ដីធ្លីថ្នាក់ឃុំ,​ ធ្វើឲ្យប្រសើរឡើងនូវកិច្ចសហការ បង្កើននិងពង្រឹងការចូលរួមពីអ្នកពាក់ពន្ធ័នៅពេលដំណើរការរៀបចំផែនការប្រើប្រាស់ដីធ្លី និងដំណើរការនៃការអនុវត្តគម្រោង,​ បានយល់អំពីទិសដៅយុទ្ធសាស្រ្ត ឯកសារគោល និងអនុសាសន៍នានា ដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការប្រើប្រាស់ដីនាពេលបច្ចុប្បន្ន និងអនាគត៕គឹមអាន

ប្រភព៖រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ