ពិធីសម្ពោធផ្លូវក្រាលគ្រួសក្រហម ០១ខ្សែ ប្រវែង ៥១០០ម៉ែត្រ និងពិធីដាំកូនឈើ នៅបរិវេណវត្តស្ពាន ភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវក្រាលគ្រួសក្រហម ០១ខ្សែ ប្រវែង ៥១០០ម៉ែត្រឆ្លងកាត់០៤ភូមិ គឺភូមិបន្សាយត្រែង ភូមិធ្មា ភូមិស្ពាន និងភូមិទួលតាសុខ នៃឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។នាឱកាសនោះផងដែរ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក និងប្រជាពលរដ្ឋ ដែលបានប្រារព្វធ្វើនៅបរិវេណវត្តស្ពាន ភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៧)