អភិបាលខេត្តកោះកុង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនពលទាហាន ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគាលានដ្ឋាន តំបន់ប្រតិបត្តិការសឹករងកោះកុង
December 05, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃពុធ ១៣រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងអភិបាលរងខេត្ត និងសហការី បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ជូនពលទាហាន ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគាលានដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង និងកុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តកោះកុង។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ អភិបាលខេត្ត ជូនពរសូមអោយបងប្អូនពលទាហាន ទាំងអស់ ឆាប់បានជាសះស្បើយ ពីជម្ងឺនានា ដើម្បីវិលទៅបម្រើការងារ ជាធម្មតា៕ អែមមី

ប្រភពៈ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ