វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំ២០១៨
December 04, 2018 អ្នកទស្សនា :

      នាថ្ងៃអង្គារ ១២ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី២ ឆ្នាំ២០១៨ នៅស្រុកថ្មបាំង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ ក្នុងស្រុកថ្មបាំង ជាច្រើនកុះករ។ ឯកឧត្តមប្រធាន បានមានប្រសាសន៍ថា អង្គវេទិកាទាំងមូល បានស្តាប់ការពន្យល់អំពីតួនាទី ភារកិច្ច និងទំនាក់ទំនងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត របាយកាណ៍សង្ខេបស្តីពីទិដ្ឋភាពរួម នៃស្ថានភាពអភិវឌ្ឍន៍ ភាពជោគជ័យ បញ្ហាប្រឈមនានា របស់រដ្ឋបាលខេត្តរយៈពេល០៩ខែ ឆ្នាំ២០១៨។ ការបង្ហាញសង្ខេបអំពីការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតសំខាន់លើយន្តការ និងដំណើការនៃអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ និងបានពិគ្រោះយោបល់ពាក់ព័ន្ធនឹងការផ្តល់សេវាទាំងនេះ ព្រមទាំងបានស្តាប់ការ បង្ហាញសង្ខេបខ្លឹមសារចរាចរណែនាំ ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រកាស ស្តីពីការអភិវឌ្ឍន៍ដី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការធ្វើវេទិកានេះ គឺ ដើម្បីផ្តល់ឱ្យក្រុមប្រឹក្សាខេត្ត នូវនីតិវិធី និងជាឧបករណ៍សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងដំណើការអភិបាលកិច្ចរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ៕ រតនា ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ