រដ្ឋបាលខេត្តបាត់ដំបង​ ប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកបាណន់
December 04, 2018 អ្នកទស្សនា :

        ព្រឹកថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកបាណន់ ខេត្តបាត់ដំបង នៅសាលប្រជុំសាលាស្រុកបាណន់ ដោយមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ។ 

         ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបានផ្តាំផ្ញើដល់លោកអភិបាលស្រុកបាណន់ទើបប្រកាស​ឡើងកាន់មុខតំណែងថ្មីនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ខិតខំធ្វើការបំរើប្រជាពលរដ្ឋក្នុងស្រុក ពិសេសការបម្រើសេវារដ្ឋបាលសាធារណ:ទូទៅជូនពួកគាត់ឲ្យបានល្អ និងយកចិត្តទុកដាក់។ ឯកឧត្តម ក៏បានថ្លែងអំណរគុណនិង កោតសរសើរព្រមទាំងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការសាលាស្រុកទាំងអស់ពិសេសលោកអភិបាលស្រុកចាស់ដែលបានខិតខំធ្វើការបំរើប្រជាពលរដ្ឋបានល្អរហូតដល់អាយុត្រូវបានចូលនិវត្តន៍នាពេលនេះផងដែរ។

         សូមជម្រាបថា ត្រូវបានប្រកាសតែងតាំង លោក ប៉ែន សារិយូ អភិបាលរង នៃគណៈអភិបាលស្រុកបាណន់ ជាអភិបាល នៃគណៈអភិបាលស្រុកបាណន់ ជំនួសលោក ជុំ ញ៉ ដែលត្រូវចូលនិវត្តន៍ ៕គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ