អាជ្ញាធរខេត្តស្វាយរៀង រៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៩
December 04, 2018 អ្នកទស្សនា :

     កាលពីព្រឹកថ្ងៃច័ន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០​១៨ម្សិលមិញនេះ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង មានរៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការដេញថ្លៃភាស៊ីខេត្តស្វាយរៀង លោក ជា គឹមតុង តំណាងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងលោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីលោកអភិ​បាល អភិបាលរងក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធដែលជាសមាជិកគណៈកម្មការដេញថ្លៃភាស៊ីខេត្ត ព្រមទាំងបងប្អូនអាជីវករមួយចំនួនទៀត។

     សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងលេខ០៩៧/១៨ សជណ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២​០១៨ របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពីការរៀបចំដាក់ឲ្យដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០១៩ តាមនីតិវិធីដេញថ្លៃជាសាធារណៈ ក្រោយឈប់ទទួលពាក្យនៅម៉ោង ៤:៣០នាទីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានទទួលស្គាល់អតិថិជនដែលមានលក្ខណៈសម្បត្តិសមត្ថភាពគ្រប់គ្រាន់ចូលរួមដេញថ្លៃភាស៊ីគ្រប់ប្រភេទនៅថ្ងៃនេះ ហើយដែលបានប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយតម្លាភាព និងលទ្ធផលល្អប្រសើរ៕​ សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ