ស្នងការដ្ឋាននគរបាលខេត្តកែប រៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារខែវិច្ឆិកា និងលើកទិសដៅខែធ្នូ ២០១៨
December 03, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃច័ន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨​នេះ ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំកិច្ចប្រជុំបូកសរុបការងារខែវិច្ឆិកា និងលើកទិសដៅ​ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប និងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ឋានានុក្រមនៅថ្នាក់ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាលចំនួន៩២នាក់។ យោងតាមរបាយការណ៍បានឱ្យដឹងថា ក្នុងខែវិច្ឆិកាកន្លងទៅ បទល្មើសព្រហ្មទណ្ឌ(១/៦លើក) ថយចុះចំនួន៥លើក គ្រោះថ្នាក់ចរាចរណ៍៨/៣លើក កើនឡើង៣លើក ប​ណ្តាលឱ្យមនុស្សស្លាប់(០/១)ថយចុះ១នាក់ រងរបួសធ្ងន់ ស្រាល១៨/៥នាក់ កើនឡើង១៤នាក់ និងគ្រោះថ្នាក់ផ្សេងៗមាន២លើក(ករណីឆក់ខ្សែភ្លើងបណ្តាលឱ្យមនុស្សស្លាប់១នាក់ និងរបួសធ្ងន់១នាក់ )។

     មានប្រសាសន៍ទៅកាន់អង្គប្រជុំលោកស្នងការបានសំដែងនូវមោទនភាព និងកោតសសើរចំ​ពោះ​សមិទ្ធផលការងារដែលមន្ត្រីកងកំលាំងនគរបាលខេត្តបានខិតខំរួមគ្នាសំរេចបានលទ្ធផលល្អ ជាពិសេសទទួលបានជោគជ័យក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅនាពេលកន្លងមកនេះ ទន្ទឹមនោះលោកស្នងការ ក៏បានផ្តល់អនុសាសន៍មួយចំនួនសំដៅពង្រឹងវិធានការណ៍សន្តិសុខ បង្ការទប់ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ, គ្រឿងញៀន, ការគ្រប់គ្រងជនបរទេស, ការគ្រប់គ្រងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍, ការគ្រប់គ្រងស្ថិតិ អត្តសញ្ញាណប័ណ្ណ និងការគ្រប់គ្រងកសាងពង្រឹងវិន័យដើម្បីធានាប្រសិទ្ធភាព អនុវត្តន៍ការងារខែខាងមុខឱ្យទទួលបានលទ្ធផលខ្ពស់បន្តទៀត៕សិដ្ឋ

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ