ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានជួសជុលផ្លូវកៅស៊ូចំនួន ០៦ ខ្សែ និងផ្លូវលំក្រាលគ្រួសក្រហមចំនួន ០៧ ខ្សែ ស្ថិតនៅក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង
August 29, 2017 អ្នកទស្សនា :

ផ្លូវកៅស៊ូចំនួន ០៦ ខ្សែ ប្រវែង ៥,៧២១ ម៉ែត្រ និងផ្លូវក្រាលគ្រួសក្រហមចំនួន ០៧ ខ្សែ ក្នុងក្រុងបានលុង ត្រូវបានបើកការដ្ឋានជួសជុល និងសាងសង់ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានជួសជុលផ្លូវកៅស៊ូចំនួន ០៦ ខ្សែ និងផ្លូវលំក្រាលគ្រួសក្រហមចំនួន ០៧ ខ្សែ ស្ថិតនៅក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ។ ផ្លូវទាំង១៣ ខ្សែនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងពង្រឹងវិសាលភាព សោភណ្ឌភាពក្រុងឲ្យកាន់តែប្រសើរឡើង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ ប្រកបដោយកិច្ចការពារបរិស្ថាន ដើម្បីចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត ។ ឯកឧត្តម អភិបាលខេត្តស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមចំណែកជាមួយអាជ្ញាធរក្នុងការកសាង ក៏ដូចជាថែរក្សាផ្លូវឲ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់បងប្អូន ជាពិសេសចូលរួមគោរពច្បាប់ បទដ្ឋានគតិយុត្តផ្សេងៗ និងមិនត្រូរំលោភចិញ្ចើមផ្លូវយកធ្វើអាជីវកម្មផ្ទាល់ខ្លួន ហើយត្រូវចូលរួមការថែរក្សា អនាម័យបរិស្ថាននៅតាមមុខផ្ទះ តាមដងផ្លូវនានា ដើម្បីឲ្យទីប្រជុំជនក្រុងរបស់យើងគ្រប់គ្នាកាន់តែមានសោភណ្ឌភាពថែមមួយកម្រិតទៀត ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគីរី (ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ