ក្រុមប្រឹក្សាខេត្តកោះកុង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី២ ឆ្នាំ២០១៨ នៅក្រុងខេមរភូមិន្ទ
December 03, 2018 អ្នកទស្សនា :

     ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក ផៃធូន ផ្លាមកេសន អភិបាលខេ​ត្តស្តីទី នាព្រឹកថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ​២០១​៨នេះ បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះ​កុង អាណត្តិទី២ ឆ្នាំ២០១៨ នៅស្រុកកោះកុង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោ​ក លោកស្រី ប្រធាន អនុប្រធាន មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ ក្នុងក្រុងខេមរភូមិន្ទ។

     ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា អង្គវេទិកាទាំងមូល បានស្តាប់ការពន្យ​ល់អំពីតួនាទី ភារកិច្ច និងទំនាក់ទំនងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត របាយកាណ៍សង្ខេ​ប ស្តីពីទិដ្ឋភាពរួមនៃស្ថានភាពអភិវឌ្ឍន៍ ភាពជោគជ័យ បញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តរយៈពេល​០៩​ខែ ឆ្នាំ២០១៨ ការបង្ហាញសង្ខេបអំពីការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតសំខាន់លើយន្តការ, ដំណើការនៃអង្គភាព, ការិយាល័យច្រកចេញចូលតែមួយ និងបានពិគ្រោះយោ​បល់ពាក់ព័ន្ធនឹងការផ្តល់សេវាទាំងនេះ ព្រមទាំងបានស្តាប់ការ បង្ហាញសង្ខេបខ្លឹមសារាចរណែនាំ ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រកាស ស្តីពីការអភិវឌ្ឍដី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ វេទិកានេះ ដើម្បីផ្តល់ឱ្យក្រុមប្រឹក្សាខេត្ត នូវនីតិវិធី និងជាឧបករណ៍សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមដំណើការអភិបាលកិច្ចរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ