រដ្ឋបាលខេត្តបាត់ដំបង​ បើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ១៥៧C ដែលមានប្រវែង៨០០ម៉ែត្រ ក្នុងស្រុកសង្កែ
December 03, 2018 អ្នកទស្សនា :

     ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង​ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ១៥៧C ចាប់ពីផ្លូវបំបែកវត្តតាមឹមរហូតដល់ផ្លូវរថ្តភ្លើង ដែលមានប្រវែង៨០០ម៉ែត្រ ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ​ ដោយមានការអញ្ជើញចូលរួមពី មន្ទីរ អង្គភាព ជំនាញ ក្នុងខេត្ត អាជ្ញាធរស្រុក បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ។ ​

     ឯកឧត្តម អភិបាលខេត្ត ក៏បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងពិធីនេះថា ផ្លូវ១ខ្សែនេះជាគម្រោងថវិការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងសូមសំណូមពរ ឲ្យប្រជាពលនៅក្នុងមូលដ្ឋាននេះជួយចូលរួមថែរក្សាឲ្យបានល្អ ព្រោះសម្ធផលនេះជារបស់យើងទាំងអស់គ្នា ។ ឯកឧត្តម ក៏បានសំណូមពរ ឲ្យប្រជាពលរដ្ឋ កុំសង់សំណង់ ឬតូម និងធ្វើរបង នៅលើដីចំណីផ្លូវ ដើម្បីជៀសវាងការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ និងពង្រីកផ្លូវ ថ្នល់ នាពេលអនាគតទៀត៕គឹមអាន ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ