រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីអបអរសាទរ ការដាក់បញ្ចូល«ល្ខោនខោល»របស់ព្រះរាជាណាចក្រកម្ពុជា ទៅក្នុងបញ្ជីបតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ
December 01, 2018 អ្នកទស្សនា :

     នាយប់ថ្ងៃសុក្រ ០៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីអបអរសាទរ ការដាក់បញ្ចូល«ល្ខោនខោល»របស់ព្រះរាជាណាចក្រកម្ពុជា ទៅក្នុងបញ្ជីបតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅបរិវេណមុខអាគារបុរាណ សាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជាការ មន្ទីរ អង្គភាព ក្នុងខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងបាត់ដំបង ចូលរួមយ៉ាងច្រើនកុះករ ៕គឹមអាន ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ