ថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តសៀមរាប រៀបចំពិធីសាទរការដាក់បញ្ចូលល្ខោនខោលរបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូនីស្កូ
December 01, 2018 អ្នកទស្សនា :

    នារាត្រីថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី៣០ ខែ វិច្ឆិកា គ.ស២០១៨ ថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តសៀមរាប បានរៀបចំពិធីជួបជុំទទួលសាទរ ការដាក់បញ្ចូលល្ខោនខោលខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូនីស្កូ នៅបរិវេណព្រះអង្គចេក ព្រះអង្គចម ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត គរុសិស្ស ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ ។

     ​ បន្ទាប់ពីធ្វើការទូងផ្គរជ័យ ទទួលសាទរការដាក់បញ្ចូលល្ខោនខោលខ្មែរ បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូនីស្កូ​ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា នេះជាទិវាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានដាក់ចូល ល្ខោនខោលកម្ពុជា ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក ។​ ឯកឧត្តមបណ្ឌិតបន្តទៀតថា លទ្ធផលទាំងនេះ ក៏ដោយសារប្អូនៗ ក្មួយៗជាសិល្បៈករ សិល្បៈការី និង ការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និង ប្រជាពលរដ្ឋខ្មែរទាំងមូលផង ក្នុងការថែរក្សាអភិរក្សនូវល្ខោនខោល ដែលជាសម្បត្តិវប្បធម៌របស់ជាតិខ្មែរយើង ។ឯកឧត្តមបណ្ឌិត ក៏បានធ្វើការកោតសរសើរ ចំពោះសិល្បៈករ សិល្បៈការីទាំងអស់ ដែលបានចូលរួមក្នុងពិធីអបអរសាទរ នា ពេលនេះ ក្នុងនាមអាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងអស់ក្នុងខេត្តសៀមរាប សូមធ្វើការស្វាគមន៍ ចំពោះវត្តមានភ្ញៀវជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកម្មវិធី ធ្វើឲ្យមានភាពអាធិកអាធមទៀត ផង ៕គឹមអាន ប្រភព៖រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ