រដ្ឋបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំរួមគ្នារវាងកម្ពុជា និងថៃស្តីពីកិច្ចសហការ និងសម្រួលច្រកព្រំដែនអន្តរជាតិ ក្នុងឱកាសបុណ្យសមុទ្រនា ថ្ងៃទី១៤- ១៦ ខែធ្នូ ខាងមុខ
November 30, 2018 អ្នកទស្សនា :

    នាព្រឹកថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំរួមគ្នា រវាងកម្ពុជា និងថៃ (ខេត្តកោះកុង-ខេត្តត្រាត) ស្តីពីកិច្ចសហការ និងសម្រួលច្រក ព្រំដែនអន្តរជាតិ ក្នុងឱកាសបុណ្យសមុទ្រនា ថ្ងៃទី១៤- ១៦ ខែធ្នូ ខាងមុខ។ លោកអភិបាលរងខេត្ត ស្នើឲ្យភាគីពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ប្រចាំនៅស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ជួយសម្រួលការធ្វើដំណើរចេញ ចូលឆ្លងកាត់ព្រំដែន របស់ភ្ញៀវជាតិ អន្តរជាតិ ស្របទៅតាមគោលការណ៍ និងនីតិវិធីជាធរមាន ជាពិសេសត្រូវមានវិធានការទប់ស្កាត់ បង្ក្រាបនូវរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងចាត់ចែងឱ្យមានការរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងពេលរៀបចំកម្មវិធីបុណ្យនាពេលខាងមុខ៕អែមមី

ប្រភពៈរដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ