អភិបាលខេត្តកោះកុង អញ្ជើញចូលរួមក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា
November 30, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជា អធិបតី ភាពក្នុងឱកាសប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នៅឆ្នេប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ត កោះ​កុង ដោយមានការអញ្ជើញចូលរួមពី ប្រធានអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំង​ប្រដាប់​​អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ លោកជំទាវអភិបាលខេត្ត បាន​គូសបញ្ជាក់ថា ការងារបរិស្ថានជាកិច្ចការដែលពិភពលោកបាន​នឹងកំពុងយកចិត្តទុក​ដាក់យ៉ាង​ខ្លាំង ហើយតម្រូវអោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និង​ធនធានធម្មជាតិ ដោយរិះរកវិធានការ និងដំណោះស្រាយឱ្យបានសមស្រប ដើម្បីរក្សាឱ្យបាននូវ​សុវត្ថិភាព​នៃភពផែនដី។ សព្វថ្ងៃយើងមានបញ្ហាប្រឈមនឹងបរិស្ថានចម្បងៗដូចជា ការកើនឡើង​កម្ដៅផែនដី គ្រោះរាំងស្ងួត និងទឹកជំនន់ ការបាត់បង់ព្រៃឈើ និងជីវៈចម្រុះ ខ្វះទឹកស្អាត និង​ថាមពល​ ព្រមទាំងបញ្ហាជំងឺឆ្លងនិងសន្តិសុខស្បៀង។ល។ ដូចនេះដើម្បីដោះ​ស្រាយនូវបញ្ហា​ប្រឈម មានតែយើងទាំងអស់គ្នាចាប់ផ្ដើមយកចិត្តទុកដាក់ថែរក្សាភពផែនដីរបស់យើង ដោយចាប់​ផ្ដើមពី​បុគ្គលម្នាក់ៗ ពីភូមិ ឃុំ ស្រុកនីមួយៗ ធ្វើយ៉ាងណាលើកកម្ពស់នូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព៕ អែមមី

ប្រភពៈរដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ