អភិបាលខេត្តក្រចេះ អញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូល​សម្រាប់រៀបចំ​កម្មវិធីជាតិ​កំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០២៨
November 30, 2018 អ្នកទស្សនា :

    នាព្រឹកថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូល​ធាតុចូលសម្រាប់រៀបចំកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០២៨ ក្រោម​អធិបតី​ភាព ឯកឧត្ដម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន​គណៈ​កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេក​ទេសកម្រិតខ្ពស់នៃក្រសួង-ស្ថាប័ន ចំនួន១៥ក្រសួង និងប្រធានក្រុមប្រឹក្សា អភិបាល អភិបាលរង​ខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក ព្រមទាំងមន្រ្តីជំនាញនៃខេត្តចំនួន០៥ គឺ ខេត្តស្ទឹងត្រែង ខេត្ត​ក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី សរុបចំនួន ១៣០រូប។ សិក្ខាសាលានេះ រៀបចំទ្បើងក្នុងគោលបំណង២សំខាន់ៗគឺ ១-ការបង្ហាញលទ្ធផលនៃការអនុវត្តកម្មវិធី​ជាតិកំណែ​ទម្រង់​រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ធៀបទៅនឹងសូចនាករសមិទ្ធកម្មគន្លឹះដែលសម្រេចបាន បញ្ហាប្រឈមក្នុងការអនុវត្ត និងទិសដៅបន្ត ២-ពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលសម្រាប់​រៀបចំ​តាក់​តែងកម្មវិធីជាតិកំណែទម្រង់សាធារណៈ២០១៩-២០២៨ ដោយក្នុងនោះផ្តោតជា​សំខាន់​ទៅ​​លើ៖ បញ្ហាប្រឈម ដំណោះស្រាយ វិធានការអនុវត្ត សកម្មភាពការងារដែល​ក្រសួងស្ថាប័ន​ថ្នាក់​ជាតិ និងក្រោមជាតិត្រូវចូលរួមអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈចំពោះមុខ និងពេល​អនាគត។អែមមី

ប្រភពៈរដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ