រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី២ ឆ្នាំ២០១៨ នៅស្រុកបន្ទាយស្រី
November 30, 2018 អ្នកទស្សនា :

     រដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី២ ឆ្នាំ២០១៨ នៅស្រុកបន្ទាយស្រី ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត កាលពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ ដោយ​មានការចូលរួមដោយលោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត លោក ម៉ី ម៉ារ៉ាឌី ទីប្រឹក្សា អាជ្ញា​ធរ​​ជាតិអប្សរា ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព តំណាងអង្គការសង្គមស៊ីវិល សិស្សានុសិស្ស អាជ្ញាធរ និង ប្រជាពលរដ្ឋមកពីស្រុកបន្ទាយស្រី ស្រុកវ៉ារិន និង ស្រុកអង្គរជុំ ចំនួន៧៦៩ នាក់ ស្រ្តី ២៤៨នាក់ ។

     វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នក​ពាក់​ព័ន្ធទាំងអស់ ដែលបាន មកពីក្រុង ស្រុកទាំងបី បានស្វែងយល់ពីស្ថានភាពទូទៅ នៃការ​អភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបញ្ហាប្រឈមដែលកើតកន្លង ហើយវេទិកានេះ នឹងផ្តល់​ឱកាស​ក្នុងការ​បញ្ចេញ​មតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែង​ក្នុងមូល​ដ្ឋានផង​ដែរ។ ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋបានលើកឡើងនូវសំណួរ សំណូមពរ តាមមូលដ្ឋាន ដោយ​ផ្តោតទៅលើ បញ្ហាដីធ្លី ប័ណ្ណសម្គាល់កម្មសិទ្ធិដីធ្លី , អគ្គិសនី , ការងារអប់រំ និង សាសនា ។ បន្ទាប់ពី​ការបកស្រាយបំភ្លឺរបស់បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ បានធ្វើឲ្យអាជ្ញាធរខេត្ត បានយល់កាន់តែច្បាប់​រាល់​ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរមូល ដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅ​តាម​មូលដ្ឋាន និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ។

     ឯកឧត្តម អ៊ឹង ហឿន គូសបញ្ជាក់ថា ការបញ្ចេញមតិយោបល់​របស់ប្រជាពលរដ្ឋនេះជា​កម្លាំង​ចលករ​ជម្រុញឲ្យការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​កាន់តែមានល្បឿនទៅ​មុខឥតឈប់ឈរ ហើយក៏ជាកាយវិការដ៏ប្រពៃសំដៅធ្វើឲ្យថ្នាលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឬសយ៉ាងជ្រៅ នៅតាមសហគមមូលដ្ឋានរបស់យើង ហើយវាក៏ជាយន្តការមួយ​ក្នុង​ការពង្រឹងនីតិរដ្ឋ និង អភិបាលកិច្ចល្អនៅមូលដ្ឋាន៕គឹមអាន

ប្រភព៖រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ