អភិបាលខេត្តតាកែវ អញ្ជើញចូលរួម ពិធីផ្សព្វផ្សាយរបាយការណ៍ប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល៩ខែឆ្នាំ២០១៨
November 29, 2018 អ្នកទស្សនា :

     នាថ្ងៃព្រហស្បតិ៍ ៧ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍ នព្វមាស ឆ្នាំ២០១៨ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកជំទាវ ឧត្តមសេនីយ៍ ឈឹម សិទ្ធិបុណ្យរិទ្ធិ អគ្គលេខាធិការរងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់ទាំង៣ប្រភេទ សិស្សានុសិស្ស គរុសិស្ស ជាច្រើនរូបទៀត៕ អែមមី

ប្រភពៈរដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ