រដ្ឋបាលខេត្តស្វាយរៀង អញ្ជើញចូលរួមកម្មវិធីទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣ វិច្ឆិកា លើកទី០៩
November 29, 2018 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ០៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ PTWG-RWSSH តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣ វិច្ឆិកា លើកទី០៩ និងមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន មន្ទីរ អភិបាលក្រុង/ស្រុក ទាំង៨ អង្គការពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមានចំនួនសរុប ៦៩១នាក់ ។ កម្មវិធីនេះរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ស្ថិតនៅក្នុងបរិវេណសាលាអនុវិទ្យាល័យស្វាយចេក នៅភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។ នៅក្នុងឪកាសនោះ ឯកឧត្ដម តូច ប៉ូលីវា បានអានសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលទាំងឡាយ ដែលបាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍន៍គ្រប់វិស័យ ដែលនេះគឺជាការចូលរួមចំណែកយ៉ាងសកម្ម និងផ្ដល់ការគាំទ្រដល់ការខិតខំប្រឹងប្រែងយ៉ាងប្ដូរផ្ដាច់របស់រាជរដ្ឋាភិបាល ។ ជាមួយនេះដែរយើងទាំងអស់គ្នា ទាំងព្រះសង្ឃនិងគ្រហស្ថ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីសម្រេចអោយបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ "ប្រជាជន ជនបទទាំងអស់និងទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៍ និងមាននិរន្ដរ៍ភាពនៅឆ្នាំ ២០២៥" ។ ការខិតខំប្រឹងប្រែងអនុវត្តរបស់ក្រុមការងារ PTWG-RWSSH និងដៃគូពាក់ព័ន្ឋ បានធ្វើឲ្យប្រជាពលរដ្ឋខេត្តស្វាយរៀង បានយល់ដឹងនិងពុទ្ធិពីទម្លាប់អនុវត្តអនាម័យល្អ ការធ្វើទឹកឲ្យមានសុវត្ថិភាពមុនពេលបរិភោគ និងការសម្អាតអនាម័យលំនៅស្ថាន ដែលធ្វើឲ្យប្រជាពលរដ្ឋមានសុខភាពល្អ និងជីវភាពធូធារស្របនិងពាក្យស្លោកលើកឡើងថា «ការពារប្រសើរជាងព្យាបាល» ។ ជាក់ស្ដែងគិតត្រឹមឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋប្រមាណ ៩៩,៥% មានប្រភពទឹកប្រើប្រាស់ និងគ្រួសារប្រើប្រាស់ទឹកមានសុវត្ថិភាពចំនួន ៨៥,៣% ខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន ៨៦% មានបង្គន់អនាម័យប្រើប្រាស់ដែលក្នុងនោះមានភូមិចំនួន២៧២ ឃុំចំនួន២០ និងស្រុកចំនួន១ គឺ ស្រុកស្វាយទាប សម្រេចបានការបញ្ឃប់បន្ទោរបង់ពាសវាលពាសកាល (ODF) និងបានធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ៕ អែមមី

ប្រភពៈ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ