អភិបាលខេត្តកំពង់ធំ ចុះពិនិត្យដំណាំស្រូវរបស់កសិករដែលបានជួបគ្រោះរាំងស្ងួត បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំ នៅស្រុកបារាយណ៍
November 29, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃព្រហស្បតិ៍ ០៧រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​​២០១៨នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី ព្រមទាំងអាជ្ញាធរស្រុក​បារាយណ៍ បានចុះត្រួតពិនិត្យស្ថានភាព ការបង្ករបង្កើនផលស្រូវប្រដេញទឹករបស់បងប្អូន​កសិករ​នៅ​ឃុំបារាយណ៍ និងឃុំទ្រៀល ស្រុកបារាយណ៍ សរុបប្រមាណជិត ៤ពាន់ហិកតា ដែលជួបប្រទះ​គ្រោះ​រំាងស្ងួត ស្រូវមានសភាពក្រៀមស្វិតស្រពោន ដោយសារខ្វះទឹកកន្លងមក។ ជាមួយគ្នានោះ ក៏មាន​ការ​ជួយអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្តបានទាន់ពេលវេលា ដោយបានជួយសង្គ្រោះស្រូវ ផ្តល់នូវ​ម៉ាស៊ីន​​បូមទឹក និងប្រេងម៉ាស៊ូត សម្រាប់បូមទឹកពីកន្លែងមួយទៅកន្លែងមួយទៀត ដែលបង្កភាព​ងាយ​​ស្រួលដល់ប្រជាកសិករបូមទឹកបញ្ចូលស្រែ ស្របពេលដែលមាន​ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មាន​ថ្ងៃ​នេះ ដោយសារឥទ្ធិពលនៃព្យុះទីហ្វុងយូសាជិ (Usagi) ឃើញថាមានទឹកគ្រប់គ្រាន់ ស្រូវប្រែពណ៌​ខៀវ​ស្រងាត់ ស្រស់បំព្រង ដែលធ្វើឲ្យប្រជាកសិករមានទឹកមុខសប្បាយរីករាយ និងមានក្តីសង្ឃឹម​ឡើង​វិញ។ តាមការចុះពិនិត្យជាក់ស្តែងនៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ធំ សង្កេតឃើញថា ស្រូវ​ពង្រោះ​ទាំងអស់នោះមានទឹកគ្រប់គ្រាន់ និងមានការលូតលាស់ខៀវខ្ចីវិញហើយ។ នៅក្នុង​ឱកាស​នេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំទៅអាជ្ញាធរស្រុក ក៏ដូចជាប្រជាកសិករ ជួយផ្សព្វផ្សាយ​ដល់ប្រជា​​កសិករយើងបន្តទៀត ឲ្យចេះប្រើប្រាស់ទឹក គ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធិភាព ហើយ​សង្ឃឹមថា ប្រជាកសិករយើង នឹងទទួលបានទិន្នផលល្អផងដែរ៕ អែមមី

ប្រភពៈ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ