ខេត្តកោះកុង បើកវេទិកាពិគ្រោះយោបល់ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត នៅស្រុកកោះកុង
November 29, 2018 អ្នកទស្សនា :

      ឯកឧត្តម អ៊ុន ឆាលី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះ​យោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី២ ឆ្នាំ២០១៨ នៅស្រុកកោះកុង ដោយមានការ​ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ ក្នុងស្រុកកោះកុង នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ៧ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨នេះ។ ឯកឧត្តមប្រធាន អ៊ុន ឆាលី បានមានប្រសាសន៍ ពន្យល់អំពីតួនាទី ភារកិច្ច និងទំនាក់​ទំនងក្រុមប្រឹក្សា និងគណៈអភិបាលខេត្តជូនអង្គពិធីទាំងមូលបានយល់ដឹង។ ឯកឧត្តមក៏បាន សង្ខេប​របាយកាណ៍ស្តីពីទិដ្ឋភាពរួមនៃស្ថានភាពអភិវឌ្ឍន៍ ភាពជោគជ័យ បញ្ហាប្រឈមនានា​របស់រដ្ឋបាល​ខេត្តរយៈពេល០៩ខែ ឆ្នាំ២០១៨ និងបានការបង្ហាញ​អំពីការផ្តល់សេវារដ្ឋបាលនៅ​រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតសំខាន់លើយន្តការ និងដំណើការនៃអង្គភាព និងការិយាល័យ​ច្រកចេញចូលតែមួយ និងបានពិគ្រោះយោបល់ពាក់ព័ន្ធនឹងការផ្តល់សេវាទាំងនេះ។

     សូមបញ្ជាក់ថាវេទិកានេះ ក៏បានផ្តល់ឱ្យក្រុមប្រឹក្សាខេត្ត នូវនីតិវិធី និងជាឧបករណ៍សម្រាប់​លើកកម្ពស់គណនេយ្យភាព តម្លាភាព ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួម​ក្នុងដំណើការអភិបាល​កិច្ចរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ