អាជា្ញធរខេត្តសៀមរាប នឹងចងសម្ព័ន្ធពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការជាមួយក្រុង Fontaine Bleau នៃសាធារណៈរដ្ឋបារាំង
November 28, 2018 អ្នកទស្សនា :

     នារសៀលថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលជួបពិភាក្សាការងារ ជាមួយលោក Frederic Valletoux អភិបាលក្រុង Fontaine Bleau នៃសាធារណៈរដ្ឋបារាំង ដើម្បីចង​សម្ព័ន្ធមេត្រី​ជាមួយគ្នា និងពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ ជាពិសេសដល់ភ្ញៀវ និងអ្នកវិនិ​យោគ ដែលបានអញ្ជើញមកខេត្តសៀមរាប។ លោកអភិបាលរងខេត្ត ក៏បានសំណូម​ពរដល់​ប្រតិភូ​ក្រុង Fontaine Bleau នៃសាធារណៈរដ្ឋបារាំង ជួយពង្រឹងដល់វិស័យសុខាភិបាល វិស័យអប់រំ យុវជន និងកីឡា វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យទេសចរណ៍ និងជួយ​ធ្វើការអភិវឌ្ឍក្រុង​សៀមរាប អោយភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ មកទស្សនៈកិច្ច កាន់ប្រទេសកម្ពុជា ជាពិសេស​ខេត្តសៀមរាប អោយមានកំណើនឡើងច្រើនថែមទៀត។ ក្នុងនោះដែរ លោក Frederic Valletoux អភិបាលក្រុង Fontaine Bleau នៃសាធារណៈរដ្ឋបារាំង ក៏បានសន្យាថា នឹងជម្រុញអោយមានកិច្ច​សហការ​ល្អ និងជួយជម្រុញអ្នកវិនិយោគ និងអ្នកទេសចរណ៍ ទាំងអស់ មកប្រទេសកម្ពុជា ជាពិសេសគឺខេត្តសៀមរាប អោយមានកំណើនឡើងជាបន្តបន្ទាប់៕គឹមអាន

ប្រភព៖រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ