អាជ្ញាធរខេត្តតាកែវ​ ចុះបើកការដ្ឋានស្ថាបនាផ្លូវខេត្តលេខ១២៨B​ មានប្រវែង ១៧៨០០ម៉ែត្រ
November 26, 2018 អ្នកទស្សនា :

     ព្រឹកថ្ងៃចន្ទ ៤ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ចើញអមដំណើរ​ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ​ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ រួមជាមួយ​ អ្នកឧកញ៉ា​ លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុងគ្រុប ចុះបើកការដ្ឋានស្ថាបនាផ្លូវខេត្តលេខ១២៨B ហៅផ្លូវប្រលា​យលេខ០១ ដែលមានប្រវែង ១៧៨០០ម៉ែត្រ ចាប់ពីភូមិត្រពាំងលើក ឃុំព្រៃស្លឹក ស្រុកទ្រាំង តភ្ជាប់​ពីផ្លូវជាតិលេខ០២ ត្រង់ចំណុច PK 90+500 ដល់ចំណតកំពង់ផែកំពង់អំពិល ស្ថិតនៅឃុំបូរីជលសារ ស្រុកបូរីជលសារ ។

     សូមបញ្ជាក់ដែរថា ការស្ថាបនាផ្លូវខេត្តលេខ១២៩B ហៅផ្លូវប្រឡាយលេខ ០១ ដែលមានប្រវែង ១៧៨០០ម៉ែត្រ ចាប់ពីភូមិត្រពាំងលើក ឃុំព្រៃស្លឹក ស្រុកទ្រាំង តភ្ជាប់ពីផ្លូវជាតិលេខ០២ ត្រង់ចំណុច PK 90+500 ដល់ចំណតកំពង់ផែកំពង់អំពិល ស្ថិតនៅឃុំបូរីជលសារ ស្រុកបូរីជលសារ ដែលចាក់បេ​តុង ទទឹង ៨ម៉ែត្រ និងសង្ខាងចាក់គ្រួសក្រហម ១,៥ម៉ែត្រ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្ដេ​ចអគ្គមហាសេនីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ទុកជាចំណងដៃដល់​បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលទទួលការស្ថាបនាដោយក្រុមហ៊ុនជ៉ិបម៉ុងគ្រុប របស់អ្នកឧកញា លាង ឃុន ដែលគ្រោងចំណាយថវិការជាង ៦លានដុល្លារសហរដ្ឋអាមេរិក ៕រតនា

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ