លោកជំទាវ មិថុនា ភូថង បានអញ្ជើញស្វាគមន៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំពិភាក្សាការងារ​រៀបចំពិធី​បុណ្យ​សមុទ្រ​លើកទី៧ ជុំទី២ ឆ្នាំ២០១៨
November 26, 2018 អ្នកទស្សនា :

      លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្ដកោះកុង កាលពីថ្ងៃអាទិត្យ ៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ បាន​អញ្ជើញ​ស្វាគមន៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណ:​កម្មការ​អន្តរក្រសួងក្នុងកិច្ចប្រជុំពិភាក្សាការងាររៀបចំពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ឆ្នាំ២០១៨។

     លោកជំទាវ បានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ ជាប្រតិភូគណ:កម្មការអន្តរក្រសួង ឯកឧត្តម លោក លោកស្រី ក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុង​ខេត្ត​កោះកុង ដែលបានខិតខំបំពេញការងារស្របតាមតួនាទី ភារៈកិច្ចរៀងៗ ដើម្បីអោយ​ការងារ​បាន​សម្រេចតាមផែនការ ដែលបានគ្រោងទុក ព្រមទាំងគាំទ្រ ជម្រុញ និងសហការប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាអោយពិធីបុណ្យនាពេលខាងមុខសម្រេចតាមការរំពឹងទុក៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ