អភិបាលរងខេត្តស្វាយរៀង​ ដឹកនាំក្រុមការងារចុះសំណេះសំណាលជាមួយបងប្អូនកីឡាករទូក«ង» នៅរាជធានីភ្នំពេញ
November 20, 2018 អ្នកទស្សនា :

      ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការដឹកនាំ និងគ្រប់គ្រងទូកងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមសំណេះសំណាល និងនាំយកថវិកា គ្រឿងឧបភោគបរិភោគ ដែលឧបត្ថម្ភគាំទ្រដោយលោកជំទាវគតិសង្ហបណ្ឌិត ម៉ែន សំអន ថ្នាក់ដឹកនាំខេត្ត និងសប្បុរសជន ជូនដល់បងប្អូនកីឡាករទូក«ង»ខេត្តស្វាយរៀង ទូក ឌីសែនជ័យបារមីបូពារ៍ និងទូក សាឯមសែនជ័យបារមីស្វាយជ្រំ នៅរសៀលថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់កីឡាករថា​ ប្រធានក្រុមកីឡាករទាំងពីរទូកត្រូវគ្រប់គ្រងកីឡាករចំណុះទូកទាំងអស់អោយបានល្អ​ ត្រូវមានសាមគ្គីភាព និងចេះគោរពស្រឡាញ់គ្នា​។ ជាងនេះទៅទៀតកីឡាករទូកត្រូវគោរពវិន័យបទបញ្ជាការប្រកួតអោយបានត្រឹមត្រូវ ពិសេសពេលអុំទូកត្រូវមានសណ្តាប់ធ្នាប់អោយបានត្រឹមត្រូវ​ និងចូលរួមគ្រប់កម្មវិធីដែលកំណត់ដោយគណៈកម្មការប្រកួត។ ឯកឧត្តម​បន្ថែមទៀតថាកីឡាករចុះទូកទាំងអស់​ ត្រូវរក្សាអនាម័យ និងសុខភាពអោយបានល្អ ពោលគឺ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេសកុំពិសារគ្រឿងស្រវឹង និងត្រូវម្ចាស់ការលើការសំអាតកន្លែងស្នាក់នៅ បង្គន់អនាម័យអោយបានល្អផងដែរ៕គឹមអាន

ប្រភព៖រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ