អាជ្ញាធររាជធានីភ្នំពេញ រៀបចំពិធីបួងសួងសុំសេចក្ដីសុខក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខ
November 19, 2018 អ្នកទស្សនា :

     ព្រឹកថ្ងៃចន្ទ ១២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះ​រដ្ឋបាល​រាជធានីភ្នំពេញ និងបងប្អូនកីឡាករទូក បានជួបជុំគ្នាប្រារព្ធពិធីបួងសួង បូជាទេវតា សុំ​សេចក្ដី​សុខដល់កីឡាករ កីឡាការិនី ទូកង ទូកចែវ និងបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តាមប្រពៃណីទំនៀមទម្លាប់​សាសនា​ពី​បុរាណ។ ឯកឧត្តម​ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនកីឡាករ កីឡាការិនី ប្រយ័ត្នប្រយែង​សុខភាព ចេះថែរក្សាអនាម័យ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ៕គឹមអាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ