រដ្ឋបាលខេត្តសៀមរាប នាំយកអំណោយសប្បុរសជន ចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្រីក្រ
November 17, 2018 អ្នកទស្សនា :

     ប្រជាពលរដ្ឋក្រីក្រចំនួន ២០០គ្រួសារ និងសិស្សានុសិស្សខ្វះខាត ៥០០នាក់ ក្នុងភូមិគោកបេង និង ភូមិគោកត្នោត សង្កាតគោកចក ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃសៅរ៍ ១០កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានទទួលអំណោយសប្បុរស​ជន សឹង្ហបុរី ដែលបានផ្តល់តាមរយៈក្រុមការងារថ្នាក់ខេត្ត ក្រោមអធិបតីភាព លោក លី សំរិទ្ធ អភិ​បាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង។

     ក្នុងឱកាសនោះដែរលោកស្រី WONG YUEN KAH និង ស្វាមី បានសម្តែងការអាណិតអាសូរចំ​ពោះប្រជាពលរដ្ឋ និង សិស្សានុសិស្សដែលជួបការលំបាក ព្រមទាំងណែនាំដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំសិក្សារៀនសូត្រ គឺក្មួយៗទាំងនេះហើយ ជាធនធានមនុស្ស ក្នុងកិច្ចអភិវឌ្ឍន៍ប្រ​ទេស ។

     លោក លី សំរិទ្ធ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជូនចំពោះបងប្អូនប្រ​ជាពលរដ្ឋ និងសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ដោយរដូវប្រាំងចូលមកដល់ហើយ ចំពោះភ្លើងផ្សែង កុំឲ្យមាន កើតនូវប្រការអាក្រក់ណាមួយចំពោះក្រុមគ្រួសារខ្លួន។ ម៉្យាងទៀតបងប្អូនទាំងអស់ ជាពិសេសសិស្សានុសិស្សត្រូវគិតគូពីសុវត្ថិភាពតាមដងផ្លូវសាធារណៈ ក្នុងពេលធ្វើដំណើរជៀ​សវាងកុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ត្រូវបើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នានិងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

     លោកអភិបាលរង ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យខិតខំសិក្សារៀនសូត្រ និង ចូលរួមការងារសង្គម ក្នុងមូលដ្ឋានខ្លួន ព្រោះក្មួយៗនេះហើយគឺជាធនធានមនុស្សរបស់ប្រទេសជាតិ ដោយត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន បងតូចបងធំ ល្បែងពាលាដែលផ្ទុយនឹងច្បាប់ និងត្រូវចេះធ្វើការផ្សព្វផ្សាយបន្តដល់មិត្តភក្ត័ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពីច្បាប់ចរាចរណ៍ ដោយបច្ចុប្បន្ននេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀនជាចំណោទបញ្ហានៅក្នុងសង្គម ។ អាជ្ញាធរមូលដ្ឋានត្រូវធ្វើអំពើល្អ ជាគំរូដល់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋជឿ ទុកចិត្តមកលើ អាជ្ញាធរ មូលដ្ឋានរបស់ខ្លួនដោយមិនត្រូវប្រកាន់ និន្នាការនយោបាយ ជាតិ សាសន៍ ពណ៌សម្បុរនោះឡើយ។

     អំណោយដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ក្នុងឱកាសនោះមាន៖ ក្នុងមួយគ្រួសារទទួ​លបាន អង្ករ ១០គីឡូក្រាម ទឹកត្រី ១យួរ , ទឹកស៊ីអ៊ីវ ១យួរ , ត្រីខកំប៉ុង ១យួរ , ប៊ីចេង ១កញ្ចប់ , មី ១កេស , ប្រេងឆា ១ដប ប្រេងខ្យង ១ដប និង សិស្សម្នាក់ៗ ទទួលបានសម្ភារៈសិក្សា និង សម្លៀកបំពាក់ ចំណែកមាតាបិតា អាណាព្យាបាលសិស្ស លោកអ្នកគ្រូ ចំនួន ៨៥នាក់ ម្នាក់ៗ២ម៉ឺនរៀលផងដែរ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ