ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ទទួលជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មការទី៣ នៃរដ្ឋសភា
March 16, 2020 អ្នកទស្សនា :

      នារសៀលថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទីរ អគារ "ខ" សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈ អភិបាលខេត្ត បានទទួលជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការ  ដែលអញ្ជើញចុះមកបំពេញបេសកកម្មការងារ ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍ និងបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការ។

      អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សានេះរួមមានឯកឧត្ដមអនុប្រធាន លេខាធិការ សមាជិក សមាជិកាគណៈកម្មការទី៣ នៃរដ្ឋសភា ឯកឧត្ដម លោកជំទាវតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងពាក់ព័ន្ធ ឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោកនាយកទីចាត់ការសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

ក្នុងឱកាសនោះឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង បានរាយការណ៍អំពីវឌ្ឍនភាពការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ព្រមទាំងបញ្ជាក់ជូននូវទិសដៅជាយុទ្ធសាស្ត្រ ដែលខេត្តត្រូវយកចិត្តទុកដាក់អនុវត្តបន្តរួមមាន កិច្ចការពង្រឹងសុខសន្តិភាពឱ្យបានរឹងមាំ ពង្រឹងពង្រីកវិសាលភាព នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការការពារបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់តាមព្រំដែន ការទាក់ទាញវិនិយោគិន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងបំពេញភារកិច្ចរបស់ថា្នក់ដឹកនាំខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ដែលបានសម្រេចលទ្ធផលគួរឲ្យកោតសរសើរ ជាប្រយោជន៍ ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។

      ឯកឧត្តមប្រធានគណៈកម្មការ ក៏បានកត់សម្គាល់នូវបញ្ហាប្រឈមដែលខេត្តបានជួបប្រទះ ដោយបានលើកទឹកចិត្ត និងជំរុញ ដល់ថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ រួមគ្នាខិតខំបំពេញការងារបន្ថែមទៀត ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមទាំងនោះ។ ចំណែកគណៈកម្មការក៏នឹងពាំនាំយកបញ្ហាប្រឈមទាំងនេះ ជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ជួយដោះស្រាយឲ្យបានទាន់ពេលវេលា ដើម្បីឲ្យខេត្តមានលទ្ធភាពពេញលេញ ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ៕

ប្រភ៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ