នៅវេលាម៉ោង ៥ :៣០ នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងសហការី បានចូលរួមជូនដំណើរប្អូនៗ ក្មួយៗសិស្សានុសិស្សថ្នាក់ទី១១ ក្នុងស្រុកមេមត់ ធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរគុកទួលស្លែង និងសាលាក្តីខ្មែរក្រហម។ សូមអរគុណចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា សសយកខេត្ត សសយកស្រុកមេមត់ អាជ្ញាធរស្រុកមេមត់ កម្លាំងសមត្ថកិច្ច ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដែលបានសហការសម្របសម្រួលរៀបចំ យ៉ាងល្អប្រសើរជូនដល់ប្អូនៗ ក្មួយៗរបស់យើង។
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តត្បូងឃ្មុំ ( ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៧)