ស្នងការនគរបាលខេត្តកែប រៀបចំកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបិទការបោះ​ជំរំយុវជនថ្នាក់​ជាតិលើក​ទី២០ ឆ្នាំ២០១៨
November 16, 2018 អ្នកទស្សនា :

     កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែ​វិច្ចិកា ឆ្នាំ២០១៨ម្សិលមិញនេះ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បាន​ចូលរួម និងចាត់តាំងកំលាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបិទការ​បោះជំរំយុវជន​ថ្នាក់ជាតិ​លើកទី២០ ឆ្នាំ២០១៨ មានរយៈពេល៥ថ្ងៃលើទឹកដីខេត្តកែប ក្រោមប្រធានបទ “ យុវជនក្រោមម្លប់​សន្តិភាព​និងបរិបទជំនាញសតវត្សរ៍ទី២១ ” និងបានផ្ដល់រង្វន់ជ័យលាភីជូនដល់ក្រុមយុវជនដែល​ទទួល​បានចំណាត់ថ្នាក់លេខ ១-៣  ក្រោមអធិបតីភាព ឯកឧត្ដម សេរី ជំនះ អនុរដ្ឋលេខាធិការ​ក្រសួង​​​អបរំយុវជន និងកីឡា ឯកឧត្ដម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត ដោយមាន​ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ប្រតិភូដឹកនាំយុវជនទាំង ២៥ខេត្ត រាជធានី មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាល​រង​ក្រុងស្រុក លោកគ្រូ អ្នកគ្រូ ក្មួយៗសិក្សានុសិស្ស សរុបប្រមាណជិត៥០០នាក់ អញ្ជើញចូលរួមផងដែរ។ ពិធីនេះប្រារព្ធធ្វើឡើងនៅពហុកីឡាដ្ឋានខេត្តកែប ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប មានរបៀបរៀបរយ និងសុវត្ថិភាពល្អ៕ រតនា

ប្រភព៖ ស្នងការនគរបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ