រដ្ឋបាលខេត្តស្វាយរៀង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង លើកទី៥ អាណត្តិទី២
November 15, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្រុងស្វាយរៀង រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ ក្រុមប្រឹក្សាខេត្តស្វាយរៀង លើកទី៥ អាណត្តិទី២ ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សា ខេត្ត និងឯកឧត្ដម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងការចូលរួមពីសំណាក់ សមាជិកាក្រុមប្រឹក្សា ខេត្ត ប្រធានមន្ទីរ-អង្គភាពនានា អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ប្រមាណ ៣០០នាក់ ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ផ្ដោតលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា ១.ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ២.ការផ្ដល់សេវាសាធារណៈ ៣.ការធ្វើអត្តសញ្ញាណប័ណ្ណ ការងារអត្រានុកូលដ្ឋាន បរិស្ថាន អនាម័យ បទល្មើសនេសាទ ជនអន្តោប្រវេសន៍ និងទំនាស់ដីធ្លី ៕ អែមមី

ប្រភពៈរដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ