អភិបាលរងខេត្តកោះកុង ដឹកនាំគណៈប្រតិភូចូលរួមសន្និសីទលើកទី១ ស្តីពី "ច្រករបៀងសេដ្ឋកិច្ចតំបន់ឆ្នេរ តាមបណ្តោយប្រទេសកម្ពុជា ថៃ វៀតណាម"
November 15, 2018 អ្នកទស្សនា :

     លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង បានដឹកនាំគណៈប្រតិភូខេត្តកោះ​កុង ដើម្បីចូលរួមក្នុងសន្និសីទលើកទី១ ស្តីពី "ច្រករបៀងសេដ្ឋកិច្ចតំបន់ឆ្នេរ តាមបណ្តោយប្រទេសកម្ពុ​ជា ថៃ វៀតណាម" ដែលរៀបចំធ្វើឡើងនៅថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅព្រះរាជាណាចក្រថៃ។

     សន្និសីទនេះដឹក​នាំដោយប្រធានសភាពាណិជ្ជកម្ម នៃព្រះរាជាណាចក្រថៃ ដោយមានការអញ្ជើ​ញចូលរួមពីគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា មានចំនួន០៤ ខេត្ត រួមមាន កោះកុង ព្រះសីហ​នុ កំពត និង កែប គណៈប្រតិភូអញ្ជើញមកពីប្រទេសវៀតណាម មានចំនួន ០១ ខេត្ត គណៈប្រតិភូ នៃព្រះរាជាណាចក្រថៃ មានចំនួន ០៤ ខេត្ត គឺ ខេត្តត្រាត ច័ន្ទបុរី រៈយ៉ង ឈុនបូរី។

     សន្និសីទនេះផ្តោតសំខាន់ទៅលើ៖ កិច្ចពិភាក្សាលើការចុះអានុស្សារណៈយោគយល់គ្នា, ការចុះអានុស្សារណៈយោគយល់គ្នា ដោយ សភាពាណិជ្ជកម្ម ខេត្តនីមួយៗ ជាមួយភាគី កម្ពុជា ថៃ វៀត​ណាម លើវិស័យ ពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន ទេសចរណ៍៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ