logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តស្វាយរៀង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី២
33
14-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី២ នៅវត្តស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ កាលពីថ្ងៃអង្គារ ៦កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ឯក សុវណ្ណភារៈ អភិបាលរង​ខេត្តស្វាយ​រៀង ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពនានា ប្រធាន​ក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយកទី​ចាត់ការ/ប្រធាន​អង្គភាព​ចំណុះសាលាខេត្ត តំណាងកងកម្លាំង ប្រធានការិយាល័យជំនាញនានាជុំវិញស្រុក លោក លោកស្រី ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ អង្គការសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយជ្រំ ប្រមាណ ៨០០នាក់។ ចំវេទិកានេះដោយផ្ដោតលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា៖ ១.ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព, ២.ការអភិវឌ្ឍមូលដ្ឋាននិងការផ្ដល់​សេវា​សាធារណៈ, ៣.ការធ្វើអត្តសញ្ញាណបណ្ណ ចំណាកស្រុក សុខភាពអនាម័យ បរិស្ថាន ទំនាស់ដីធ្លី និងអគ្គិសនី៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ