logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល
31
14-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     ថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការប្រើប្រាស់ដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញជាអធិបតីក្នុងការប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល។

​     ក្នុងឱកាសនោះ ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ជុំវិញបញ្ហាដីសម្បទានសង្គមកិច្ចនេះ គឺជាបញ្ហាសំខាន់។ក្នុងនាមរដ្ឋបាលខេត្តត្រូវតែខិតខំរិះរកគន្លឹះដោះស្រាយជួនពលរដ្ឋក្រីក្រ និងអតីតយុទ្ធជនតាមលទ្ធភាព។ ឯកឧត្តម យន្ត មីន បានបញ្ជាក់បន្តថា ឯកឧត្តមនឹងពិភាក្សាលំអិតបន្ថែមទៀត ដើម្បីកំណត់លក្ខណៈវិនិច្ឆ័យអោយច្បាស់លាស់ជាមុនសិន មុននឹងធ្វើការផ្តល់ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងទៀតថា គួរពិនិត្យមើលអោយច្បាស់ចំពោះអ្នកក្រីក្រពិតប្រាកដ និងធ្វើសំណើមកខេត្តដើម្បីពិនិត្យលទ្ធភាពដោះស្រាយជួនប្រជាពលរដ្ឋ តាមរយៈកម្មវិធីដីសម្បទានសង្គមកិច្ច។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានរំលឹកដល់អាជ្ញាធរដែនដីមូលដ្ឋាន ឃុំ សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធជាថ្មីទៀតថា ក្នុងនាមជាមន្ត្រីរបស់ប្រជាជនត្រូវបំពេញការងារតាមតួនាទីភារកិច្ចអោយបានត្រឹមត្រូវច្បាស់លាស់ជូនពលរដ្ឋ។ ឯកឧត្តម យន្ត មីន បានរំលេចថា នាពេលថ្មីៗនេះបញ្ហាបានកើតឡើងជាច្រើន ក្នុងគ្រាដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿននាពេលនេះ។ ឯកឧត្តម បន្តថា កន្លងមកបញ្ហាដីធ្លីមួយកន្លែងមានការកាន់កាប់ជាន់គ្នាច្រើន ដែលធ្វើអោយមានភាពស្មុគស្មាញជាខ្លាំង ហើយករណីនេះ មេភូមិ មេឃុំមួយចំនួន ក៏ត្រូវតុលាការកោះហៅសួរនាំជាបន្តបន្ទាប់រួចមកហើយ ដូច្នេះចាប់ពេលនេះតទៅអាជ្ញាធរភូមិឃុំត្រូវពិនិត្យការងារទាំងនេះ អោយបានច្បាស់លាស់ឡើងវិញ។ ឯកឧត្តម រំលឹកផងដែរថាកន្លងមកមានសង្កាត់មួយចំនួន នៅពេលដែលប្រជាពលរដ្ឋមកដាក់ពាក្យបណ្តឹង តែបែរជាមិនទទូលពាក្យបណ្តឹងរបស់ពួកគាត់ទេ ដែលនេះគឺជាទង្វើខុសឆ្គងមួយដែលមិនគួរកើតមានឡើងសោះឡើយ។ ក្នុងនាមជាអ្នកបម្រើពលរដ្ឋត្រូវតែទទួលពាក្យបណ្តឹងប្រជាជន និងនាំគ្នាដោះស្រាយជួនប្រជារាស្ត្រតាមច្បាប់ដោយការទទួលខុសត្រូវខ្ពស់ ប៉ុន្តែបើក្នុងករណីមិនអាចដោះបាន នោះមន្ត្រីថ្នាក់ក្រោមត្រូវបញ្ជូនការងារបន្តមកថ្នាក់លើ ដើម្បីជួយដោះស្រាយបន្ត ធ្វើយ៉ាងដើរតួរនាទីអោយសមជាមន្តី្រដែលរបស់ប្រជាជន៕អេមមី

ប្រពភ៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ