logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការនគរបាលខេត្តកែប ចុះផ្សព្វផ្សាយណែនាំពីការលក់ដូរផលិតផលដល់អាជីវករផ្សារក្តាម
40
13-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឺកថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​​​នេះ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានចុះជួប​អាជីវករនៅ​ផ្សារក្តាមដើម្បីត្រួតពិនិត្យ និងផ្សព្វផ្សាយណែនាំដល់អាជីវករតំបន់ទេសចរណ៍នេះ រាល់ការលក់ដូរ និងផលិតផល​មិនត្រូវឱ្យមានការបន្លំទៅលើអ្នកទិញ ក៏ដូចជាភ្ញៀវទេសចរណ៍នោះទេ ជាពិសេស​គឺការ​បន្លំភ្នែកជញ្ជីង ដែលអ្នកលក់ត្រូវដាក់តាំងបង្ហាញតម្លៃ នៃផលិតផល និងសេវាកម្មរបស់ខ្លួន។ បន្ថែមពីនេះលោកស្នងការ ក៏មានវិធានការអប់រំលើកទី1-2 បើនៅតែប្រព្រឹត្តិមិន​គោរពតាមទៀត​នោះ អាជ្ញាធរសំរេចសុំគោលការណ៍ពីថ្នាក់លើដើម្បីបិទរបរអាជីវកម្មនេះទាំងស្រុងតែម្តង។ ប្រតិ​បត្តិការ​នេះធ្វើឡើងបន្ទាប់ពីមានការប្តឹងតវ៉ាពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អំពីបញ្ហា​ការ​ប្រកបអាជីកម្មលក់ដូររបស់អាជីវករនៅផ្សារក្តាម ដោយការលក់ និងថ្លឹងមានភាពមិនប្រក្រតី។ ដោយ​​ឡែក​លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត ក៏បានណែនាំដល់​កំលាំងនគរបាលប៉ុស្តិ៍ប្រ​ចាំការនៅតំបន់ឆ្នេរនិងផ្សារក្តាម ត្រូវបន្តពង្រឹងការគ្របគ្រងសន្តិសុខ សុវត្ថិភាពនៅគ្រប់គោលដៅ និងជម្រុញឲ្យមានការបង្កើតបណ្តាញសន្តិសុខស្ម័គ្រចិត្ត នៅតាមមូលដ្ឋានតាម​រយះការចូល​រួមពី​ប្រជាពលរដ្ឋ ប្រតិបត្តិករទេសចរណ៍ និងអាជីវករផងដែរ ដើម្បីឱ្យមានសន្តិសុខ សុវត្ថិភាពល្អ ជាការ​ទាក់ទាញភ្ញៀវទេសចរណ៍អោយមកសំរាកកំសាន្តកាន់ច្រើនឡើងបន្តទៀត៕អែមមី

ប្រភពៈ ស្នងការនគរបាលខេត្តកែប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ