សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ អាណត្តិទី៧ សមាគម "មិត្តដើម្បីមិត្ត"
April 21, 2024 អ្នកទស្សនា :

នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ សមាគមមិត្តដើម្បីមិត្ត បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ អាណត្តិទី៧ សមាគម "មិត្តដើម្បីមិត្ត" ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាអនុប្រធានកិត្តិយសសមាគមមិត្តដើម្បីមិត្ត ដែលបានប្រារព្ធធ្វើនៅបរិវេណសាលាគរុកោសល្យវិក្រឹត្យការខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាលជាមួយ សមាជិកសមាគមមិត្តដើម្បីមិត្ត ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា សមាគមមិត្តដើម្បីមិត្ត ពិតជាបានរួមចំណែកជួយដល់រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្ត ក្នុងកិច្ចការសង្គម ជាពិសេសការពង្រឹងសាមគ្គីភាពផ្ទៃក្នុងសង្គម ដែលជាកត្តាចាំបាច់បំផុត ក្នុងការរក្សាការពារបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិមាតុភូមិកម្ពុជា របស់យើង។

ឯកឧត្ដម អភិបាលខេត្តកណ្ដាល បន្តថា ការបូកសរុបរាល់សមិទ្ធផលការងាររបស់សមាគម ដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក បានត្រួតពិនិត្យឡើងវិញនូវរាល់ការបំពេញភារកិច្ចរបស់ខ្លួនដោយផ្ទៀងផ្ទាត់ជាមួយនឹងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងសមាគម និងលើកទិសដៅការងារសម្រាប់បន្តអនុវត្តនៅឆ្នាំបន្ទាប់ ពិសេសផ្តល់ឱកាសឱ្យសមាគមបានរួមគ្នា ដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរទាំងឡាយពីសំណាក់សមាជិកអង្គសន្និបាត សំដៅធ្វើយ៉ាងណាឱ្យសមាគមកាន់តែមានការអភិវឌ្ឍទទួលបាននូវទំនុកចិត្ត និងការគាំទ្រ កាន់តែល្អប្រសើរពីសំណាក់រាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងពីសមាជិកសមាជិកានៃសមាគមផ្ទាល់។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្តកណ្ដាល មានសង្ឃឹមថា ចាប់ពីពេលនេះទៅ សមាគមមិត្តដើម្បីមិត្ត ពិតជាយកចិត្តទុកដាក់ពង្រឹងនូវតួនាទីរបស់ខ្លួនបានកាន់តែល្អប្រសើរថែមទៀត ពិសេសយកចិត្តទុកដាក់ ក្នុងការចូលរួមកិច្ចការសង្គមជាបន្តទៅទៀតឱ្យបានច្រើនជាងមុន ដើម្បីជាប្រយោជន៍ដល់សមាគមផង និងដើម្បីជាប្រយោជន៍ដល់សង្គមជាតិផង។

លោក រស់ លន់ ប្រធានសមាគមមិត្តដើម្បីមិត្ត បានឱ្យដឹងថា សមាគមមិត្តដើម្បីមិត្ត បានចាប់បដិសន្ធិនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៦ តាមលិខិតអនុញ្ញាតរបស់ក្រសួង មហាផ្ទៃលេខ១២៩៥ សជណ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៥ គិតមកដល់ឆ្នាំ២០២៤ នេះ សមាគម បានដំណើរការអស់រយៈពេល ១៨ឆ្នាំកន្លងមកហើយ។ នៅក្នុងឆ្នាំទី១ អាណត្តិទី៧នេះ សមាគមមិត្តដើម្បីមិត្តមានសមាជិកសរុបចំនួន ៥១៤នាក់ ស្រីចំនួន ១១៨នាក់។ សមាគមមិត្តដើម្បីមិត្តបានកំណត់គោលដៅច្បាស់លាស់របស់ខ្លួន គឺចូលរួមពង្រឹង និងពង្រីក សាមគ្គីភាពដ៏ទូលំទូលាយនៅក្នុងសង្គមជាតិ និងចូលរួមថែរក្សាការពារសន្តិភាព នៃប្រទេសជាតិយើង ដោយមិនធ្វើសកម្មភាពបម្រើផលប្រយោជន៏ឱ្យគណបក្សនយោបាយណាមួយឡើយ។

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ