logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសបង្កើតក្រុមការងារជំនាញ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្ត
29
12-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ធ្វើពិធីផ្សព្វផ្សាយក្រកាសស្តីពីការ បង្កើតក្រុមការងារជំនាញ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍ខេត្តព្រះសីហនុ ដែល​រៀប​ចំឡើងកាលពីថ្ងៃចន្ទ ០៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ម្សិលមិញនេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅសណ្ឋាគារឯករាជ្យ ស្ថិតនៅ​សង្កាត់​លេខ៣ ក្រុងព្រះសីហនុ។

     ថ្លែងក្នុងឱកាសនេះឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះ សីហនុ មាន​ប្រសាសន៍​ថា ការអភិវឌ្ឍខេត្តព្រះសីហនុ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានចាប់អារម្មណ៍​ពីគ្រប់មជ្ឈដ្ឋានទាំងក្នុងស្រុក និងក្រៅស្រុកពិសេសការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងទេស​ចរណ៍។ ដោយឡែកវិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ ជាមធ្យមមានភ្ញៀវទេសចរមក​សម្រាក់ និងលំហែកម្សាន្តមានប្រមាណជាង ២លាននាក់ ក្នុងមួយឆ្នាំ មានការកើនឡើងពី ១៥ ទៅ ២០​ភាគរយ។ ឯកឧត្តម យន្ត មីន បញ្ជាក់ថា ក្នុងឆ្នាំ២០១៨- ២០១៩ ខេត្តព្រះសីហនុ សណ្ឋាគារ​កម្រិត​ផ្កាយ ៣ ដល់ផ្កាយ៥ បាននឹងកំពុងដំណើរការបន្ថែមប្រហែលចំនួន ១០ទីតាំង មានបន្ទប់​ស្នាក់នៅប្រមាណ ២.០០០បន្ទប់សំរាប់ជួយដោះស្រាយតម្រូវការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍។ ឯកឧត្តមបន្តថា ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ច មានតំបន់ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងជាបំពង់កសេដ្ឋកិច្ចរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលចាត់ទុកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូ​ពហុ​បំណងធំជាងគេតែមួយគត់របស់កម្ពុជា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុបានប្រែក្លាយមុខមាត់យ៉ាងខ្លាំងដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសលើការអភិវឌ្ឍ វិស័យឧស្សា ហកម្ម និងទេសចរណ៍ ជាមួយនឹង​ការ​អភិវឌ្ឍរីកចម្រើននេះខេត្តព្រះសីហនុ ក៏បានជួបបញ្ហាលំបាកមួយចំនួនផង​ដែរដែលទាមទារ​ឲ្យវិស័យ​រដ្ឋនិងឯកជន ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំង អស់ចូលរួមសហការអភិវឌ្ឍ ប្រែក្លាយខេត្ត​ព្រះសីហនុ ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ