ពិធីប្រកាសចូលកាន់មុខដំណែងអភិបាលក្រុងសៀមរាប
November 13, 2018 អ្នកទស្សនា :

     តាមរយៈអនុក្រឹត្យលេខ១០២៣អនក្រ.តត ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ០១៨ ត្រូវបានតែងតាំងលោក នួន ពុទ្ធារ៉ា ជាអភិបាល នៃគណៈអភិបាលក្រុងសៀមរាប។ កាលពីថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក នួន ពុទ្ធារ៉ា ជាអភិបាល នៃគណៈអភិបាលក្រុងសៀមរាបជាផ្លូវការជំនួស លោក សូរ ប្លាតុង ដែលទៅកាន់មុខតំណែងថ្មីជាអភិបាល នៃគណៈអភិបាលស្រុកប្រាសាទបាគង។ ក្នុងការប្តេជ្ញាចិត្តនូវការទទួលមុខតំណែងនេះដែរលោក អភិបាលក្រុងថ្មីបានប្តេជ្ញាថានឹងខិតខំបម្រើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយអស់ពីម្លាំងកាយចិត្ត និងអនុវត្តទៅតាមបទបញ្ជា លិខិតបទដ្ឋានគតិយុត្តិជាធរមាន។ ជាងនេះទៅទៀតលោកបានបន្តថានឹងរក្សាសាមគ្គីផ្ទៃក្នុងអោយកាន់តែស្អិតរមួតជាធ្លុងមួយដើម្បីបន្តការអភិវឌ្ឍក្រុងសៀមរាបន្ថែមទៀត៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ