logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការ សម្រាប់រៀបចំពិធីប្រកួតសម្រស់ប្រទីបស្អាតជាងគេ និងសម្រស់កុមារបណ្តែតប្រទីប
38
13-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការ សម្រាប់រៀបចំពិធីប្រកួតសម្រស់ប្រទីបស្អាតជាងគេ និងសម្រស់កុមារបណ្តែតប្រទីប ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៨ នាថ្ងៃទី២១,២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្តកោះកុងខាងមុខ ដែលកិច្ចប្រជុំនេះរៀបចំឡើងកាលពីថ្ងៃចន្ទ ៥ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោកជំទាវ បានគូសបញ្ជាក់ ជូនអង្គប្រជុំថា នេះជាលើកទី២ សម្រាប់ខេត្តរបស់យើង ដែលបានរៀបចំកម្មវិធីនេះឡើង ដូច្នេះមិនមានអ្វីគួរអោយបារម្ភទៀតនោះទេ ទាំងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ គណៈកម្មការ និងក្រុមការងារនានា សូមអនុវត្តអោយស្របតាមតួនាទី ភារកិច្ច ដោយសមាជិកទាំងអស់ ត្រូវចូលរួមសហការ និងមានការទទួលត្រូវខ្ពស់ និងសម្រេចបានលទ្ធផលល្អតាមការរំពឹងទុក ជាពិសេសអាចផ្តល់ការកំសាន្តសប្បាយសម្រាប់បងប្អូន ក្នុងខេត្តរបស់យើង និងភ្ញៀវជាតិ អន្តរជាតិ ដែលមកកំសាន្ត ក្នុងខេត្តកោះកុង និងចង់មកកំសាន្តលើកក្រោយៗទៀត៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ