logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ស្ពឺ បិទបញ្ចប់ការប្រកួតប្រណាំងទូកប្រចាំឆ្នាំ២០១៨
24
12-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

    នារសៀលថ្ងៃអាទិត្យ ៤កើត ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​២០១៨នេះ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ​បញ្ចប់ការប្រកួតប្រណាំងទូក​ខេត្ត​កំពង់ស្ពឺ។ ជាលទ្ធផលនៃការប្រណាំងរយៈពេល២ថ្ងៃ ថ្ងៃទី១០-១១ ខែវិច្ឆិកា មានដូចតទៅ៖ ទូក​ខ្នាតផ្កាចារបុរស មានចំនួន៣០ទូក ទូកដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅ​លើ​ទូក​ឈ្មោះ ព្រះធរណីសែនជ័យ ទូកដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ បានទៅលើ​ទូក​ឈ្មោះ អធិរាជវង្សា ទូកដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ ខ្យង​ស័ង្ខមានឬទ្ធិ។ ទូកខ្នាតអន្តរជាតិបុរស មានចំនួន ៤ទូក ទូកដែលទទួលបានជ័យ​លាភីចំណាត់​ថ្នាក់​លេខ១ បានទៅលើទូកឈ្មោះ ស្វាយរំពារព្រះច័ន្ទសែនជ័យ។ ទូកខ្នាតផ្កាចារនារី មានចំនួន ៣ទូក ទូកដែល​ទទួល​បាន​ជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ មហាតេជ២ធ្នូ៧៨បារមី​លោកយាយម៉ៅពេជ្យនិល។ ទូកដែលទទួលបានជ័យលាភីផ្នែកសោភ័ណ គឺទូកឈ្មោះ រាជសីហ៍​មានរឹទ្ធ។ ទូកដែលទទួលបានជ័យលាភីចំណាត់លេខ១ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២លានរៀល លេខ២ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លាន ៥០ម៉ឺនរៀល ជ័យលាភី​លេខ៣ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១ លានរៀល ហើយទូកដែលមិនទទួលបាន​ជ័យលាភីចំណាត់ថ្នាក់ ក៏ទទួលបាននៅប្រាក់រង្វាន់លើកទឹកចិត្តផងដែរ។ គួរបញ្ជាក់ផងដែរថា រយៈពេល២ថ្ងៃ នៃពិធីប្រណាំងទូកខេត្តកំពង់ស្ពឺ មានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនា​កំសាន្តប្រមាណជាង ៣ម៉ឺននាក់៕រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ