លោកជំទាវ មិថុនា ភូថង ជម្រុញដល់អាជ្ញាធរមូលដ្ឋាន ជួយលើកទឹកចិត្ត ប្រជាពលរដ្ឋឲ្យចូលរួមសំអាត​អនាម័យ​បរិស្ថាន និងពង្រឹងយន្តការ នៃការគ្រប់គ្រងសំរាម
November 12, 2018 អ្នកទស្សនា :

     ក្នុងឱកាសដឹកនាំក្រុមការងារ ចុះពិនិត្យ និងកែសម្រួលការតុបតែងលំអរ សួនច្បារសាធារណ: និង​ទី​តាំងមួយចំនួន ដើម្បីអោយកាន់តែមានសោភណ្ឌភាព សម្រាប់ប្រជាពលរដ្ឋ បានលេងកំសាន្ត និងត្រៀមទទួលភ្ញៀវទេសចរ កាលពីថ្ងៃអាទិត្យ ៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្ត​កោះកុង បានជម្រុញដល់រដ្ឋបាលក្រុង សង្កាត់ និងអាជ្ញាធរមូលដ្ឋាន ជួយជម្រុញលើកទឹកចិត្ត ដល់បងប្អូនគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមសំអាត អនាម័យបរិស្ថាន និងពង្រឹងយន្តការ នៃការគ្រប់​គ្រងសំរាម និងសូមមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋក្នុងក្រុង និង​អាជីវករ​លក់ដូរតាមសួនសាធារណៈធ្វើយ៉ាងណាអោយមានអនាម័យស្អាតល្អ។

     ជាមួយគ្នានេះដែរ លោកជំទាវបាន ជម្រុញការអនុវត្តគម្រោងនានា ខិតខំធ្វើយ៉ាងណាអោយបាន​សម្រេច​ទាន់ពេលវេលា នឹងរួចរាល់ សម្រាប់ពិធីបុណ្យសមុទ្រនាខែធ្នូខាងមុខនេះ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ