អភិបាលខេត្តកំពង់ធំ  អញ្ជើញចុះពិនិត្យទីតាំងស្រូវរដូវប្រាំងជិត២០០ហិចតា ដែល​បានដាក់​ម៉ាស៊ី​នបូ​ម​ទឹ​កជួយសង្គ្រោះស្រូវបានទាន់ពេលវេលាក្នុងភូមិសាស្ត្រ ស្រុកប្រាសាទសំបូរ
January 18, 2024 អ្នកទស្សនា :

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះពិនិត្យទីតាំងស្រូវរដូវប្រាំង ប្រមាណជិត ២០០ហិចតា ដែលមន្ទីរធនធានទឹក និងអាជ្ញាធរមូលដ្ឋាន បានដាក់ម៉ាស៊ីនបូមទឹក ជួយសង្គ្រោះស្រូវបានទាន់ពេលវេលា នៅស្រុកប្រាសាទសំបូរ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បានជួបសំណេះសំណាលជាមួយបងប្អូនដែលបានកំពុងអាស្រ័យផលធ្វើស្រែប្រាំងនៅតំបន់នេះ មានប្រសាសន៍លើកឡើងថា ការធ្វើស្រែប្រាំងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំនៅពេលនេះ មិនទាន់មានហានិភ័យនៃការខ្វះខាតទឹកស្រោចស្របនោះទេ។ ឯកឧត្តមបន្ថែមទៀថា ដោយយើងសង្កេតឃើញជាក់ស្តែង ស្រូវរដូវប្រាំងនៅពេលនេះ មានទឹកគ្រប់គ្រាន់ ស្ថានភាពស្រូវល្អ អាចប្រមូលបានផលច្រើន តម្លៃស្រូវសមរម្យ និងបានជួយសម្រួលជីវភាពបងប្អូនបានធូរស្រាលមួយកម្រិតទៀតផង។

ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានកំពុងបង្កបង្កើនផលស្រូវរដូវប្រាំងនៅពេលនេះ បន្ទាប់ពីប្រមូលផលដំណាក់កាលនេះចប់ មុននឹងចាប់ផ្តើមបង្កបង្កើនផលម្តងទៀត សូមបងប្អូនធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងស្វែងយល់ឲ្យបានច្បាស់អំពីសុវត្ថិភាពទឹកនៅក្នុងតំបន់នីមួយៗ តើអាចស្រោចស្របលើផ្ទៃដីបានប៉ុន្មានហិចតា? ហើយនេះជាបញ្ហាដែលយើងត្រូវស្វែងយល់ទាំងអស់គ្នា ទាំងសហគមន៍គ្រង់គ្រងទឹក ទាំងគ្រួសារធ្វើស្រែប្រាំង ទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីយើងពិភាក្សាគ្នា ពិគ្រោះយោបល់គ្នា  ជៀងការបង្កបង្កើនផលដំណាក់កាលទី២ មានហានិភ័យខ្វះខាតទឹក ធ្វើឲ្យស្រូវក្រៀមស្វិតខូច និងខាតបងថវិកាប្រាក់ចំណូលរបស់បងប្អូនប្រជាពលរដ្ឋ។ លើសពីនេះទៀតឯកឧត្តម ងួន រតនៈ បានក្រើ​នរំលឹកដល់សហគមន៍ប្រើប្រាស់ទឹក ត្រូវពង្រឹងសហគមន៍របស់ខ្លួន ដើម្បីធានាសុវត្ថិភាពនៃ​ការប្រើប្រាស់ទឹកបានត្រឹមត្រូវ ពីព្រោះ ទឹក ក៏មិនមែនប្រើប្រាស់សម្រាប់ការធ្វើស្រែប្រាំងតែមួ​យមុខនោះទេ វាជាតម្រូវការរបស់មនុស្ស សត្វ រុក្ខជាតិ ទូទៅ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ